លោកអ្នកអាចចុះជំរើសដកប្រាក់អូតូបាននៅក្នុងកម្មវិធី SentBe ដោយជ្រើសរើសការដកប្រាក់អូតូនៅក្រោមវិធីបង់ប្រាក់ នៅពេលធ្វើការស្នើសុំផ្ទេរប្រាក់។ សូមប្រាកដថាព័ត៌មានលម្អិតផ្ទាល់ខ្លួនដែលអ្នកផ្តល់នៅក្នុងកម្មវិធីត្រូវគ្នានឹងព័ត៌មានដែលបានចុះឈ្មោះជាមួយធនាគាររបស់លោកអ្នក។
ការណែនាំជាជំហាន ៗ ៖
1. ចូលទៅកាន់ម៉ឺនុយ "MY"> ចុច "ព័ត៌មានផ្ទៀងផ្ទាត់"> ជ្រើសរើសផ្ទាំង "គណនីរបស់ខ្ញុំ"> ចុចប៊ូតុងពណ៌ខៀវ "បន្ថែមគណនី"
2. បញ្ចប់ការផ្ទៀងផ្ទាត់សារ SMS (ដោយខ្លួនឯង)។
3. ទទួលការហៅទូរសព្ទសម្រាប់ការផ្ទៀងផ្ទាត់ ARS ហើយបញ្ចូលលេខអោយបានត្រឹមត្រូវ។
4.ទឹកប្រាក់01វ៉ុននឹងត្រូវបានផ្ញើទៅកាន់គណនីធនាគាររបស់អតិថិជន។ អតិថិជនត្រូវពិនិត្យឈ្មោះអ្នកផ្ញើដែលមានលេខកូដ 4 ខ្ទង់ រួចបំពេញលេខកូដ 4ខ្ទង់នៅក្នុងប្រអប់
5. ប្រសិនបើលេខទូរស័ព្ទសម្រាប់ការផ្ទៀងផ្ទាត់សារ SMS ដោយខ្លួនឯងខុសពីលេខទូរស័ព្ទដែលអ្នកប្រើប្រាស់ប្រើពេលចុះឈ្មោះ SentBe នោះនឹងមានសារលេចឡើងសួរអតិថិជនថាតើពួកគេចង់ផ្លាស់ប្តូរដែរឬទេ
6. បញ្ចូលលេខសម្ងាត់ 6 ខ្ទង់ចំនួនពីរដង
7. ការចុះជំរើសដកប្រាក់អូតូបានបញ្ចប់!