តើសាច់ប្រាក់ SentBe ជាអ្វី?

SentBe Cash គឺជាសាច់ប្រាក់ពិតដែលអ្នកទទួលបានពីប្រអប់សំណាងបន្ទាប់ពីផ្ញើប្រាក់ជាមួយ SentBe។ អ្នកអាចប្រើសាច់ប្រាក់នេះជាលុយពិតសម្រាប់ការផ្ទេរប្រាក់របស់អ្នក។ សាច់ប្រាក់ SentBe នឹងត្រូវបានរក្សាទុកនៅក្នុងកាបូបលុយសេនប៊ីរបស់អ្នក។


☑️ អ្វីទៅជាប្រអប់សំណាង?

ប្រអប់សំណាងមានទឹកប្រាក់ចៃដន្យ ដែលជាសាច់ប្រាក់SentBe ។ ប្រមូលប្រអប់សំណាងចំនួន 9 ដើម្បីទទួលបានប្រអប់មាស និងទទួលបានប្រាក់ត្រឡប់មកវិញច្រើនជាង។

អ្នកនឹងទទួលបានប្រអប់សំណាង បន្ទាប់ពីប្រតិបត្តិការរបស់អ្នកត្រូវបានបញ្ចប់។ ចំនួនទឹកប្រាក់ផ្ទេរអប្បបរមាដើម្បីទទួលបានប្រអប់សំណាងគឺ 50,000 វ៉ុន។


☑️ តើខ្ញុំអាចបើកប្រអប់សំណាងប៉ុន្មានក្នុងមួយខែ?

អ្នកអាចបើកប្រអប់សំណាងសរុបចំនួន 18 ក្នុងរយៈពេលមួយខែ។ ចំនួនប្រអប់នឹងត្រូវបានកំណត់ឡើងវិញនៅថ្ងៃដំបូងនៃខែនីមួយៗ។


☑️ តើប្រអប់មាស និងប្រអប់សំណាងផុតកំណត់ទេ?

ប្រអប់ដែលមិនបានបើកនឹងផុតកំណត់បន្ទាប់ពីមួយខែ។


☑️ តើខ្ញុំអាចប្រមូលប្រអប់សំណាងបានដោយរបៀបណា?

អ្នកក៏អាចទទួលបានប្រអប់សំណាងផងដែរ ប្រសិនបើអ្នកអញ្ជើញមិត្តភ័ក្តរបស់អ្នកទៅកាន់ SentBe។ ប្រសិនបើមិត្តរបស់អ្នកចុះឈ្មោះ អ្នកនឹងទទួលបាន 1 ប្រអប់សំណាង។ ប្រសិនបើពួកគេបញ្ចប់ការផ្ទៀងផ្ទាត់គណនីរបស់ពួកគេ អ្នកនឹងទទួលបាន 1 បន្ថែមទៀត។


☑️ តើខ្ញុំអាចរក ប្រអប់សំណាង និងកាបូបលុយសេនប៊ីនៅឯណា?

អ្នកអាចពិនិត្យមើលប្រអប់សំណាង និងកាបូបលុយសេនប៊ីនៅលើផ្ទាំង MY នៅផ្នែកខាងក្រោមនៃកម្មវិធី។