SentBe ដឹងថារាល់ប្រតិបត្តិការទាំងអស់មានសារៈសំខាន់ប៉ុណ្ណា ដូច្នេះយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចប់ប្រតិបត្តិការទាំងអស់ក្នុងរយៈពេលធានា។
សម្រាប់ប្រតិបត្តិការដែលត្រូវបានពន្យារពេលដោយសារប្រព័ន្ធ SentBe ឬប្រព័ន្ធទទួលធនាគារ យើងនឹងផ្តល់សំណងថ្លៃសេវាទៅតាមពេលវេលាពន្យាពេលប្រតិបត្តិការ។
សំណងថ្លៃសេវានឹងត្រូវប្រគល់មកវិញជាទម្រង់ប័ណ្ណ SentBe ដែលអ្នកអាចប្រើដើម្បីបង់ថ្លៃតិចជាងមុនលើការផ្ទេរប្រាក់បន្ទាប់របស់អ្នក។
សម្រាប់អតិថិជនVIPនឹងទទួលបានសាច់ប្រាក់សុទ្ធដាក់ក្នុងកាបូប SentBe ជាសាច់ប្រាក់ដែលអាចប្រើពេលផ្ទេរប្រាក់បាន។
អតិថិជនទូទៅ
- ពន្យាពេលតិចជាង 24 ម៉ោង: បញ្ចុះតំលៃ 50%
- ពន្យាពេលច្រើនជាង 24 ម៉ោង: បញ្ចុះតំលៃ 100%
- ពន្យាពេលច្រើនជាង 72 ម៉ោង: បញ្ចុះតំលៃ 200%
អតិថិជន VIP កម្រិតប្រាក់ កម្រិតមាស
- ពន្យាពេលតិចជាង 24 ម៉ោង: ប្រាក់សុទ្ធ 2,500 វ៉ុន
- ពន្យាពេលច្រើនជាង 24 ម៉ោង: ប្រាក់សុទ្ធ 5,000 វ៉ុន
- ពន្យាពេលច្រើនជាង 72 ម៉ោង: ប្រាក់សុទ្ធ 10,000 វ៉ុន